អ្វីទៅជាឧក្រិដ្ឋកម្មរើសអើង

ភាសាខ្មែរ (Khmer)

លេខទំនាក់ទំនង

ចុចចំណងជើងផ្នែកដើម្បីលោតទៅផ្នែកនោះ។


តើអ្វីទៅជាឧក្រិដ្ឋកម្មរើសអើង?

ជាបទល្មើសទាំងឡាយដែលប្រព្រឹត្តឡើងដោយភាពលំអៀង ការរើសអើង និងការកំណត់គោលដៅជនរងគ្រោះដោយផ្អែកលើក្រុមនៃជាតិសាសន៍ សញ្ជាតិ សាសនា និន្នាការផ្លូវភេទ ពិការភាព អាយុ និង ភេទ។


ឧប្បត្តិហេតុនៃការស្អប់ខ្ពើមមានច្រើនសណ្ឋានដូចជា:

  • ការជេរប្រមាថ ការដាក់វត្ថុដែលគួរអោយស្អប់ខ្ពើមនៅក្នុងទីធ្លាដែលអ្នករស់នៅ ឬនៅតាមកន្លែងសាធារណៈនានា

  • បើអំពើទាំងនេះ ចាប់ផ្តើមបង្ករការ គំរាមកំហែងដល់ជនណាម្នាក់ ឬយាយី ដល់ទ្រព្យសម្បត្តិរបស់បុគ្គល នោះ ហៅថាជាឧក្រិដ្ឋកម្មនៃការស្អប់ខ្ពើម

ឧក្រិដ្ឋកម្មនៃការស្អប់ខ្ពើម:

  • រាល់សកម្មភាព ឬការប៉ុនប៉ង ដែលបង្កើតជាបទល្មើសក្រោមច្បាប់ព្រហ្មទណ្ឌដូចជា៖

    • ការយាយីរំខាន

    • ការបង្កអោយមានរបួសស្នាម

    • ការគំរាមកំហែង ឬការប្រើ អំពើហឹង្សា

    • ការធ្វើអោយខូចខាតទ្រព្យសម្បត្តិ


ផលប៉ះពាល់របស់ឧក្រិដ្ឋកម្មរើសអើង

  • គ្មានអារម្មណ៍សុវត្ថិភាព

  • ជនរងគ្រោះ ក្រុមគ្រួសារ និងមិត្តភក្តិរបស់ជនរងគ្រោះ ទទួលរងនូវសំពាធផ្លូវចិត្ត ខាតបង់លុយកាក់ និង មានអារម្មណ៍ឈឺចាប់

  • ធ្វើឲ្យសហគមន៍បែកបាក់គ្នានិងគំលាតឆ្ងាយពីអ្នកនៅជុំវិញខ្លួន

  • ការកើនឡើងនៃភាពភ័យខ្លាច និងភាពសង្ស័យមិនទុកចិត្ត

  • ការថយចុះនៃភាពបើកចិត្តទូលាយ និងកិច្ចសហប្រតិបត្តិការ

  • ការគំរាមកំហែងដល់គោលការណ៍នៃលទ្ធិប្រជាធិបតេយ្យនិងសមភាពសង្គម

  • ការវាយប្រហារចំបងដល់គោលការណ៍គ្រឹះរបស់ប្រទេសជាតិ

  • ប្រជាជនបាត់បង់ទំនុកចិត្តលើប្រព័ន្ធច្បាប់

  • ក្រុមជនរងគ្រោះអាចបង្កើតការវាយប្រហារសងសឹកត្រលប់វិញ

  • ជំរុញអោយមានអំពើហឹង្សា និងជំលោះសង្គម ឬទំនាស់រើសអើងពូជសាសន៍


ហេតុអ្វីអ្នកត្រូវរាយការណ៍អំពីឧក្រិដ្ឋកម្មរើសអើង

កុំខ្លាចបើទោះបីជាអ្នកមិនមែនជាពលរដ្ឋអាមេរិចក៏ដោយ! អ្នកនៅតែមានសិទ្ធិ!

  • កុំខ្លាចពីការនិរទេស ឬការចាប់ខ្លួន

  • កុំខ្មាស់អៀន ឬបដិសេធក្នុងការរាយការណ៍

រឿងនេះមិនមែនកើតឡើងតែលើអ្នកម្នាក់ឯងទេ។ សហគមន៍ទាំងមូលនឹងគាំទ្រអ្នកប្រសិនបើអ្នកនិយាយចេញមក

រាយការណ៍អំពីបទល្មើសទាំង នេះ គឺដើម្បីការពារខ្លួនអ្នក និងការពារអ្នកដទៃ

  • រាល់បទល្មើសដែលទាក់ទងនឹងឧក្រិដ្ឋកម្មនៃការស្អប់ខ្ពើមត្រូវតែរាយការណ៍ ដើម្បីអាចគ្រប់គ្រង និង បង្ការកុំអោយកើតមានឧប្បត្តិហេតុពេលអនាគត

  • ការមិនរាយការណ៍អំពីឧក្រិដ្ឋកម្មនេះ គឺបង្កើនកម្រិតនៃអំពើហឹង្សា

  • ឧក្រិដ្ឋកម្មនៃការស្អប់ខ្ពើម គំរាមកំហែងដល់សន្តិសុខជាតិ

  • ប្រសិនបើគ្មានអ្នកណារាយការណ៍អំពីបទល្មើសដែលកើតឡើង ទេ នោះគឺ
    =មានន័យថា បាត់កំណត់ត្រាអំពីអ្វីកើតឡើងទាំងអស់
    =ហើយមានន័យថាគ្មានឧក្រិដ្ឋកម្មរើសអើងកើតឡើង


គ្រប់ពេលវេលា ត្រូវតែរាយការណ៍អោយនរណាម្នាក់ដឹងពីទីកន្លែងដែលអ្នកត្រូវទៅ

  • យកអត្តសញ្ញាណប័ណ្ណដាក់តាមខ្លួនជានិច្ច

  • មានការប្រុងប្រយ័ត្នពីទីកន្លែងដែលនៅជុំវិញខ្លួនអ្នក

  • ស្គាល់ទីតាំងសំខាន់ៗដែលខ្លួនឯងទៅ ដូចជា ផ្សារ ប៉ុស្តិប៉ូលីស ស្ថានីយ៍អគ្គីភ័យ កន្លែងចាក់សាំង ភោជនីយដ្ឋាន និង ផ្លូវបំបែកជាដើម។

  • យកវត្ថុដែលអាចបន្លឺសំឡេងដាក់តាមខ្លួន ដូចជាកញ្ចែផ្លុំ ឬវត្ថុដែលមានពន្លឺដូចជាពិលជាដើម

  • ជៀសវាងទៅកន្លែងស្ងាត់ ឬតំបន់ដាច់ស្រយាល ជៀសវាងដើរផ្លូវកាត់

  • កុំដើរតែម្នាក់ឯងជាពិសេសនៅពេលយប់

  • ដើរក្បែរៗចិញ្ចើមថ្នល់ កន្លែងដែលមានចរាចរណ៍ចុះឡើង

  • ជ្រើសរើសផ្លូវដែលភាពចរាចរណ៍ចុះឡើងច្រើន និងមានភ្លើងបំភ្លឺច្បាស់

  • ដើរដោយមានទំនុកចិត្ត និងមានគោលបំណងច្បាស់លាស់ក្នុងការដំណើររបស់អ្នក

  • កុំបង្ហាញលុយកាក់ កាតក្រេឌីត ឬគ្រឿងអលង្ការណាមួយ

ការណែនាំលើវិធីបង្ការផ្សេងៗ

នៅពេលធ្វើដំណើរតាមមធ្យោបាយសាធារណ:

  • ត្រូវពិនិត្យកាលវិភាគ ឬម៉ោងចេញដំណើររបស់ឡានក្រុង ឬ រថភ្លើង

  • កុំរង់ចាំម្នាក់ឯងនៅចំណតឡានក្រុង ឬ ចំណតរថភ្លើង

  • ត្រូវដឹងពីកន្លែងដែលអ្នកនឹងត្រូវទៅ និង មធ្យោបាយត្រលប់មកវិញ

  • អង្គុយក្បែរអ្នកបើកបរឡានក្រុង

  • ប្រសិនបើមានការរំខានយាយី ត្រូវរាយការណ៍ទៅអ្នកបើកបរភ្លាមៗ


ពេលអ្នកប្រឈមមុខនឹងការវាយប្រហារ

ដើរចេញអោយឆ្ងាយអោយបានឆាប់បំផុត ឬដើរគេចតាមច្រកចេញនៅផ្លូវបន្ទាប់ដើម្បីគេចចេញពីស្ថានភាពអាសន្ន។

កុំតបតពាក្យសំដីដោយការឈ្លោះប្រកែកគ្នា ព្រោះវានឹងធ្វើឱ្យស្ថានភាពកាន់តែធ្ងន់ធ្ងរ

ប្រាប់អ្នកដែលឈរមើលទាំងអស់ពីអ្វីដែលកំពុងកើតឡើង ហើយសុំឱ្យពួកគេជួយ

យកទូរស័ព្ទរបស់អ្នកចេញហើយចាប់ផ្តើមថតរូប ឬថតវីដេអូរបស់ជនល្មើសប្រសិនបើអាចធ្វើបាន

ទូរស័ព្ទទៅលេខ 911 ប្រសិនបើអ្នក ឬនរណាម្នាក់ផ្សេងទៀតរងរបួសរាងកាយ

ស្រែក“ ជួយផង ជួយផង ” ឬ“ ‘HELP’ or ‘FIRE’ ឬ ផ្លុំកញ្ចែ

ប្រសិនបើអ្នកត្រូវបានវាយប្រហារលើរាងកាយ៖

  • ការពាររាងកាយរបស់អ្នក និងការពារខ្លួនអ្នកដោយគ្រប់មធ្យោបាយដែលអាចធ្វើបាន

  • ធ្វើពុតជាមនុស្សឆ្កួត ព្រោះនឹងធ្វើអោយពួកគេខ្លាច ហើយ 

    បណ្តោយអោយអ្នករួចខ្លួន

  • ពណ៌ស្បែក 

  • មុខមាត់ (មានពុកមាត់ ឬពុកចង្ការ) 

  • ភ្នែក (ពណ៌ភ្នែក ពាក់វ៉ែនតា ឬអត់) 

  • ម៉ូត ឬពណ៌សក់ (ផ្នែកចំហៀង វែង ខ្លី ជាដើម) 

  • កម្ពស សម្លៀកបំពាក់ (ពាក់អាវយឺត ពណ៍ខ្មៅ ខោខ្លី ខោ វែង ជាដើម) 

ចាកចេញពីកន្លែងកើតហេតុ ឬគេចពីមនុស្សដែលកំពុងរំខាន:

  • ឥរិយាបថ 

  • សំលេង 

  • អាយុ 

  • សាក់ ឬស្នាមផ្សេងៗ 

  • គ្រឿងអលង្ការ (ជនល្មើសពាក់ខ្សែក នាឡិកា ជាដើម) 

  • ទំងន់ (ជនល្មើស ធាត់ ស្គម ទំងន់ប្រហែល ៦០គីឡូ ជាដើម)


ប្រាប់អ្នកដែលឈរមើលទាំងអស់ពីអ្វីដែលកំពុងកើតឡើង

ចង្អុលទៅឃ្លាមួយខាងក្រោម ដើម្បីទទួលបានជំនួយពីនរណាម្នាក់


តើយើងត្រូវធ្វើអ្វី បន្ទាប់ពីកើតឧប្បត្តិហេតុ(ទាំងសាក្សី ទាំងជនរងគ្រោះ)

ទូរស័ព្ទទៅលេខ 911 ប្រសិនបើអ្នក ឬនរណាម្នាក់ផ្សេងទៀតរងរបួសរាងកាយ


ពត៌មានលំអិតអំពីជនល្មើស៖

  1. ភេទ៖ប្រុស ឬ ស្រី

  2. អាយុ៖ ៣០ ឆ្នាំ ឬ ៥០ឆ្នាំ

  3. ជនជាតិ

  4. ពណ៌ភ្នែក

  5. ម៉ូតសក់

  6. ពណ៌សក់

  7. សម្លៀកបំពាក់

  8. សក់មុខ

  9. ភិនភាគស្លាកស្នាម

  10. សាក់

  11. គ្រឿងអលង្ការ

  12. ទំងន់

រាយការណ៍អំពីឧក្រិដ្ឋកម្មរើសអើង ភ្លាមៗ

ការពណ៌នាអំពីឧប្បត្តិហេតុ:

  1. កាលបរិច្ឆេទ៖

  2. ពេលវេលា៖

  3. ទីតាំងកើតហេតុ៖

  4. សាក្សី (ឈ្មោះនិងលេខទូរស័ព្ទ) ៖

  5. លេខឡានក្រុង៖

  6. ជួរឡានក្រុង៖

  7. ឈ្មោះផ្លូវកែង៖

  8. ស្លាកលេខឡាន:

  9. ម៉ូដែលឡាន:

  10. ម៉ាកឡាន:

  11. ពណ៌ឡាន:

  12. ឆ្នាំរបស់ឡាន:

  13. ការពណ៌នាអំពីឧប្បត្តិហេតុ:

  14. ឈ្មោះភ្នាក់ងារ:

  15. លេខសំគាល់របស់ភ្នាក់ងារ:

ប្រសិនបើភ្នាក់ងារប៉ូលីសមិនទទួលយករបាយការណ៍ សូមធ្វើដំណើរទៅកាន់ប៉ុស្តិប៉ូលីស ដើម្បីរាយការ បន្ទាប់មកសុំឯកសារចម្លងនៃកំណត់ហេតុដែលបានកត់ត្រាមួយច្បាប់ទុកជាភស្តតាង